ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ត្រូវកម្លាំងនគរបាល​ឃាត់ខ្លួនម្នាក់​

​ព្រះ​សីហ​នុ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៦​រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​កាត់​ខ្សែភ្លើង​មួយ​ករណី​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៣​នាក់​ ដែល​ធ្វើ​សកម្មភាព​លួច​កាត់​ នៅ​ចំណុច​ក្រុមហ៊ុន​យិ​ជា​ ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​លោក​វរសេនីយ៍ទោ​ អ៊ួ​ង​ វុ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​រួម​មាន​៖​ ១-​ឈ្មោះ​ រឿ​ម​ គឹ​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ចំណុច​ អូរ​ត្រេះ​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ (​ឃាត់ខ្លួន​បាន​)​ ។​ ២-​ឈ្មោះ​ ដូង​ កាន់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់ ​ស្នាក់​នៅ​ចំណុច​ អូរ​ត្រេះ​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ​(​គេចខ្លួន​)​ ។​ ៣-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ (​គេចខ្លួន​)​ ។

ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖​ ខ្សែភ្លើង​ចំនួន​២៣​កំណាត់​ ព្រមទាំង​សម្ភារ:​ ឧ​បក​ណ៍​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់