-

Update៖ ដុតទៀនបង្កជាអគ្គិភ័យ ឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ និងផ្ទះ១២ខ្នង ព្រមទាំងសម្ភារៈអស់ទាំងស្រុង

ភ្នំពេញ: នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មួយដែលបានកើតឡើងស្ថិតនៅ ចំណុចផ្លូវជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ ចំនួន១២ខ្នងផ្ទះតូច និងសម្ភារ:ប្រើប្រាស់អស់ទាំងស្រុងផងដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្កគឺជាសំណង់មិនរៀបរយចំនួន១២ខ្នងផ្ទះតូច ហើយបានរាលដាលដល់ ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ គ្រូតម្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ឈើលើថ្មក្រោម ទំហំ ១៥ម៉ែត្រ x ១៥ម៉ែត្រ ឆេះសំណង់ មិនរៀបរយ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង,ទូទឹកកក ចំនួន១គ្រឿង, លុយខ្មែរចំនួន២លានរៀល និងលុយដុល្លារចំនួន១០០០ដុល្លារ អស់ទាំងស្រុង ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់២៦ឡាន ស្មើនឹង១០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយ របស់សាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីនាថ្ងៃដដែរ ៕

មតិយោបល់