ព័ត៌មានជាតិ

មានអ្នកស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត

កំពត: នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០និង១១១ ទិសដៅពីកើតទៅលិច ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល។ អ្នកបើកបររថយន្តឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បើកបររថយន្តសណ្ដោងរឺម៉កម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E.6418និងលេខកន្ទុយរឺម៉កភ្នំពេញ.4A5515ដឹកស្រាបៀរបើកបររថយន្តមកពីទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតរថយន្តធ្លាក់ទៅខាងស្ដាំដៃរួចក្រឡាប់ផ្ងាជើងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់រថយន្តខូចខាតធ្ងន់ ស្រាបៀរខូចខាតជាច្រើនកេះ។ ២,អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះអាន លន អាយុ៣៧ឆ្នាំ មានទីលំនៅជា១គ្នា(ស្លាប់កន្លែងកើតហេតុ)។៣,អ្នករួមដំណើរត្រូវជាកូនឈ្មោះសង សារព្រឹក ភេទប្រុស អាយុ៣ឆ្នាំ ទីលំនៅជា១គ្នា របួសស្រាល៕

 

មតិយោបល់