ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៧នាក់ពាក់ពន្ធ័នឹងករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន និងអំពើលួច

ភ្នំពេញ: ជនសង្ស័យចំនួន៧នាក់ ជាប់ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន រួមនឹងបទល្មើសលួច ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលា​ម៉ោង១២ និង១០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំនុចបន្ទប់ជួលលេខ ៤សេ,៧សេ និង៨សេ ស្ថិតក្នុង​ភូមិ​​ត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្លាំងអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទាំង៧នាក់ដែលចាប់ខ្លួនបានខាងលើ ទី១.ឈ្មោះ ហង្ស សាត ភេទប្រុស​អាយុ៣២ឆ្នាំ ។ទី២.ឈ្មោះ សុខ ឈាន ភេទប្រុស អាយុ ៣០ឆ្នាំ ។ទី៣.ឈ្មោះ ច្រឹង ម៉ៅ ភេទប្រុស អាយុ៤៥​ឆ្នាំ​ ។ទី៤.ឈ្មោះ អៀប រស្មី ភេទប្រុស អាយុ២០ឆ្នាំ ។ទី៥.ឈ្មោះ មាស ដាវុធ ភេទប្រុស អាយុ២៣ឆ្នាំ។ទី៦.​ឈ្មោះ ទឹង សម្ផស្ស ភេទស្រី អាយុ២១ឆ្នាំ ។ និងជនសង្ស័យទី៧.ឈ្មោះ វឹន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ។

ក្រោយការសាកសួរជនសង្ស័យឈ្មោះហង្ស សាត រួចមក នៅវេលាម៉ោង២ ថ្ងៃដដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌ​ពោធិសែនជ័យ បានបន្តសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះទៅធ្វើការឆែកឆេនៅសំណង់អណា​ធិបតេយ្យ ស្ថិតក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក ឃាត់ខ្លួនមនុស្សចំនួន៤នាក់បន្ថែមទៀត ទី១.ឈ្មោះ ញេប មករា ភេទប្រុស អាយុ២៩ឆ្នាំ ។ ទី២.ឈ្មោះ សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ។ ទី៣.ឈ្មោះ ភី ឈុនលី​ភេទប្រុស​ អាយុ២៧ឆ្នាំ ។ និងជនសង្ស័យទី៤.ឈ្មោះ វណ្ណ គីរក្ស ភេទប្រុស អាយុ១៩ឆ្នាំ។

👉ក្នុងនោះដែរ វត្ថុតាងដែលដកហូតបានរួមមាន ក្រាមពណ៌សថ្លាចំនួន៣៣ កញ្ចប់ (ក្នុងនោះកញ្ចប់ធំ១ ធំល្មម៤ និងតូច២៨កញ្ចប់) , ប្រដាប់ឆ្កឹះសោរចំនួន៤ , ទូរស័ព្ទចំនួន៥គ្រឿង, សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន , លុយចំនួន៦ម៉ឺនរៀល , ជញ្ជីងថ្លឹងចំនួន៣, ស្លាកលេខម៉ូតូចំនួន១, ដាវចំនួន២, ថង់សម្រាប់ច្រកមួយចំនួនធំ រួមនឹងម៉ូតូ៧គ្រឿង ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កំពុងសហការជាមួយនឹងការិយាល័យ​ប្រឆាំង​គ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់