ព័ត៌មានជាតិ

សាលា រាជធានីភ្នំពេញ និមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី សុំពរជ័យ សិរីសួស្តីឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ដែល​នឹងឈានមក​ដល់​នា​ពេល​ខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្សអភិបាល​រាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១១ មេសា ២០១៦ បាននិមន្ត​ព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ដើម្បីសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ។      ពិធីសូត្រមន្ត ប្រោះព្រំលើករាសី និងប្រគេនទ័យទានដល់ព្រះសង្ឃនាឱកាសនេះ ក៏បាន​ឧទ្ទិសមហា​កុសល​ជូន​ទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងដួងវិញ្ញាណក័ន្ធថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ នៃ​សាលារាជធានីភ្នំពេញ ដែលបានធ្វើមរណ:កាលទៅកាន់លោកខាងមុខហើយនោះ សូម​ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

   មួយវិញទៀត​ការជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការនា​ឱកាស​នេះ ក៏ដើម្បីអបអរសាទរជោគជ័យ នៃការងារធំៗ របស់សាលារាជធានី ដែល​បាន​សម្រេច​កិច្ចការបំរើ​ដល់​ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ក្នុងរយ:ពេលមួយឆ្នាំ​មក​នេះ និង​ដើម្បីជាការចូលរួមជាមួយប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្នុងការរៀបចំពិធី​តាម​ប្រពៃណី​ទំនៀម​​​ទំលាប់ខ្មែរ ទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង​បណ្ឌា​ទេវី ដែលនឹង​យាងមក​​ឃុំគ្រងថែ​រក្សា​ទឹកដី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕

   
    
 

មតិយោបល់