ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ចំពេលមានភាពតានតឹង

កូរ៉េខាងត្បូង: អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធ​យោធាប្រចាំឆ្នាំ​នៅថ្ងៃច័ន្ទនេះ ដោយជំរុញឱ្យមានការព្រមានពីការសងសឹកពីកូរ៉េខាងជើង ចំពេលដែលមានភាពតាន​តឹង​នៅលើឧបទ្វីបនេះរួចមកហើយ បន្ទាប់ពីអ្នកការទូតក្រុងព្យុងយ៉ាងបានរត់ទៅចុះចូលជាមួយស៊េអូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។

កូរ៉េខាងជើងបានក្លាយទៅជាប្រទេសឯកោមួយបន្ថែមទៀត បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន កាលពី​ខែមករា ជាលើកទីបួននិងការចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតរយ:ចម្ងាយឆ្ងាយ កាលខែកុម្ភ: ដែលនាំមក​នូវការរឹតបន្តឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ U.N.ថា ក្រុងព្យុងយ៉ាង បានផ្គើនក្នុងការ​បាញ់មីស៊ីល​ឆ្លង​ទ្វីបជាច្រើនដង។

កងទ័ពសហរដ្ឋអាមេរិកប្រហែល ២៥.០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធយោធា Ulchi Freedom Guardian ដែលចាប់ផ្តើមរហូតដល់ថ្ងៃទី០២ ខែកញ្ញានេះ ហើយគណ:កម្មាធិសមយុទ្ធសន្តិភាពបញ្ជាការ U.N. ដែលដឹកនាំដោយសហរដ្ឋអាមេរិយោធា បាននិយាយថា ខ្លួនបានជូនដំណឹងដល់កង​ទ័ពកូរ៉េខាង​ជើង ពីការធ្វើសមយុទ្ធនេះ ពោលគឺមិនមែនជាការបង្កហេតុនោះទេ ប៉ុន្តែជាសមយុទ្ធយោធា​ប្រចាំឆ្នាំ​រាល់​ដង។

សប្តាហ៍មុនប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ឯកអគ្គរដ្ឋទូតរងខាងជើងនៅក្នុងទីក្រុងឡុងដ៍ បានផ្តាច់​ខ្លួន​និងបានមកដល់កូរ៉េខាងត្បូងជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅក្នុងការវាយប្រហារយ៉ាង​អាម៉ាស់មុខ​ដល់របបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕

US-South Korea drills 01

US-South Korea drills 02

US-South Korea drills

មតិយោបល់