ព័ត៌មានកីឡា

ខ្សែការពារ ២ រូប ជួយ Atletico Madrid យកឈ្នះ Juventus (វីដេអូ)

ក្រុមបាល់ទាត់របស់អេស្ប៉ាញ Atletico Madrid បានយកឈ្នះលើក្រុមខ្លាំងអុីតាលី Juventus ដោយលទ្ធផល ២ ទល់ ០ នាកីឡដ្ឋាន Estadio Wanda Metropolitano នាទីក្រុង ម៉ាទ្រីត ក្នុងពានរង្វាន Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី១។

នាវគ្គទី១ នៅក្នុងការប្រកួតក្រុមទាំងពីរមិនមានគ្រាប់បាល់នោះទេ តែឈានមកដល់វគ្គទី២ នៅនាទីទី ៧៨’ ខ្សែការពារ Jose Gimenez រកគ្រាប់ទី១ ឲ្យក្រុមម្ចាស់ផ្ទះ នឹង ៥ នាទីបន្ទាប់ខ្សែការពារមួយរូបទៀតរកគ្រាប់ទី ២ ពោលគឺកីឡាករ Diego Godin នៅនាទី ៨៣’ ។ ដូច្នេះ​ក្នុងនាជាខ្សែការពារទេ តែអាចរកគ្រាប់បាល់ជួយក្រុមរបស់ខ្លួនយកឈ្នះក្រុមខ្លាំងមកពីអុីតាលី ដែលនៅក្នុងក្របខណ្ឌលីគរបស់ពួកគេមិនទាន់ស្គាល់ពាក្យចាញ់។

ដូច្នេះហើយនៅជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ដ៏ធំនៅតំបន់អឺរ៉ុបនេះក្រុមម្ចាស់ផ្ទះ Atletico Madrid របស់អេស្ប៉ាញធ្វើបានយ៉ាងល្អ ហើយរាងកក់ក្តៅបន្តិចពេលទៅទឹកដី Juventus វិញនាថ្ងៃទី ១៣ ខែក្រោយ៕

https://www.youtube.com/watch?v=0CYcaeRdJco

មតិយោបល់