Post News Media ព័ត៌មានកីឡា ផឹកស្រវឹង ខឹង...

ផឹកស្រវឹង ខឹងក្រុមគ្រួសារស្ដីឲ្យ វាយបំផ្លាញទ្រព្យ រួចដុតផ្ទះខ្លួនឯងទៀត

ពោធិ៍សាត់: កាលពីវេលាម៉ោង ១២ និង​ ៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ សេពគ្រឿស្រវឹង រួចដុតបំផ្លាញផ្ទះ និងវាយកម្ទេចចោលនូវទ្រព្យសម្បត្តិខ្លួនឯង ស្ទើរតែគ្មានសល់ ស្ថិតនៅក្នុងភូមិក្ដី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ (ត្រូវជាក្រុមគ្រួសារជនបង្ក) កម្លាំងនគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលត្រពាំងជង ចុះដល់កន្លែងកើតហេតុ ចាប់ឃាត់ជនបង្កឈ្មោះ ស៊ីម ចាន់ធី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។

សម្ភារខូចខាតរួមមាន៖
– ទូរទឹកកកចំនួន១
– ទូរទស្សន៍ចំនួន១
– ក្បាលឌីវិឌីចំនួន១ និង ដុតម៉ូតូ១គ្រឿង

ករណីនេះ ដោយមានការអន្តរាគមន៍ពីអ្នកស្រុក ជួយពន្លត់ទាន់ ម៉ូតូត្រូវបានរួចផុតពីការឆាបឆេះ។ មូលហេតុ៖ ជនបង្កស្រវឹងស្រាខ្លាំងពេក និងមានការស្តីបន្ទោសពីក្រុមគ្រួសារផង ទើបប្រព្រឹត្តិអំពើបែបនេះ។

សូមបញ្ជាក់ថា៖ ក្រោយទទួលចម្លើយសារភាពរួច សមត្ថកិច្ចបានឲ្យជនបង្ក ចុះកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាជាលើកទី ០១ ប្រសិនបើមានករណីនេះ លើកក្រោយ នឹងចាត់តាមវិធានការច្បាប់៕

Loading...