ព័ត៌មានកីឡា

Ronaldo រកបាន Hat-Trick ជួយឲ្យ​ព័រទុយហ្គាល់ ឡើងវគ្គផ្តាច់ UEFA Nations League (វីដេអូ)

ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ៣ គ្រាប់ម្នាក់ឯង(Hat-Trick) ដែលជួយឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ យកឈ្នះលើក្រុមជម្រើសជាតិ ស្វីស ដោយលទ្ធផល ៣ទល់១ ក្នុងជំនួបពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។

គ្រាប់បាល់ដ៏ល្អរបស់កីឡាករចាស់វស្សារូបនេះរកបាននៅនាទី ២៥, ៨៨ នឹង ៩០ ស្របពេលដែលគ្រាប់បាល់ ១គ្រាប់ របស់ស្វីស រកបានដោយកីឡាករ Ricardo Rodriguez នៅនាទី ៥៧ ដោយការទាត់បាល់ ១១ម៉ែត្រ។ ក្នុងជ័យជម្នះនេះបានធ្វើឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្ររង់ចាំ ហូឡង់ ប្រកួតជាមួយ អង់គ្លេស យប់នេះ។

ដូច្នេះហើយកីឡាករមហាកម្លាំងរូបនេះ នៅតែជាវិរ:បុរសជួយក្រុម ហើយរង់ចាំប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១០ ខាងមុខនេះ ទល់នឹងក្រុមជម្រើសជាតិ ហូឡង់ ឫមួយក៏ អង់គ្លេស បើសិនជាក្រុមណាឈ្នះ៕

មតិយោបល់