Thursday, ទី31 January, ឆ្នាំ2013 16:31 pm
មនុស្សគ្រប់គ្នាតែងតែហៅមហាកំពែងThe Great Wallជាអច្ឆរយះសំនង់ដ៏អស្ចារ្យមួយគ្មានពីរលើលោកនិងជារបស់ដែលអ្នកទេសចរណ៍ទៅកម្សាន្តប្រទេសចិនត្រូវតែទស្សនា។
មហាកំពែងជាប្រភេទសំនង់សម្រាប់ការពារខ្មាំងសត្រូវហើយវាត្រូវបានចាប់ផ្តើមលេចរូបរាងដំបូងនៅសតវត្សន៍ទី៥មុនគស។បន្តបន្ទាប់មកទៀតរហូតមកដល់ឆ្នាំទី២២១នៃគសទើបស្តេចដ៏ល្បីល្បាញព្រះនាមជីនស៊ីហងបានបង្ហាញពីអំនាចដ៏មានឥទ្ធិពលរបស់ខ្លួនក្នុងការតភ្ជាប់កំនាត់ៗដែលនៅសល់នៃមហាកំពែងនេះក្រោយពីទ្រង់បានបង្រួបបង្រួមចិនក្លាយជាអាណាចក្រដ៏ធំមហិមារមួយ។ចាប់ពីត្រឹមនោះមកមហាកំពែងរបស់ប្រទេសចិនក្លាយជាកំពែងដែលមានប្រវែងវែងជាងគេលើលោក។វាលាតសន្ធឹងពីតំបន់ស៊ាងហៃហ្គូន Shanhaiguan...