A L T R O Z   N E W S

ករណីហិង្សា

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ១៤នាក់ ពាក់ព័ន្ធករណីហិង្សា

កណ្ដាលៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១...

ជាងជួសជុលរថយន្តក្នុងយានដ្ឋាន តុង បូរិន២នាក់ ទាស់គ្នារឿងកាត់ទ្វារឡានប្រើហិង្សា បណ្តាលឲ្យម្នាក់របួសក្បាលដេរ៣ថ្នេរ

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹង...

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមធ្វើការបំភ្លឺករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅរមណីយដ្ឋានជន្លុងម្លូក្នុងស្រុកអង្គស្នួល

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះOunlenដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនមានខ្លឹមសារ៖សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួលជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរមណីយដ្ឋានជង្លង់ម្លូដែលមានទីតាំងនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាលទៅលើប្អូនប្រុសឈ្មោះភុំសាមុតក្នុងនាងខ្ញុំជាបងស្រីជនរងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ចប៉ូលីសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផងជួយរកឃាតករឱ្យឃើញដែលវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។ ក្រោយពីទទួលបានដំណឹងនេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្តលោកអធិការនគរបាលស្រុកអង្គស្នួលបានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។ ជាលទ្ធផលបានបំភ្លឺឱ្យដឹងថា៖ -ជាករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) -កើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោង១៤,៣០នាទី។ -ចំណុចរម្មណីយដ្ឋានជន្លុងម្លូភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះចំនួន០១នាក់(របួសធ្ងន់)-ឈ្មោះភុំសាមុតភេទប្រុសអាយុ២០ឆ្នាំមុខរបរសិស្សនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនសង្ស័យប្រហែល១០នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។ សភាពនៃរឿងហេតុ៖មុនពេលកើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោងប្រហែល១៥,០០នាទីជនរងគ្រោះបានទៅលេងនៅរម្មណីយដ្ឋានជន្លុងម្លូជាមួយមិត្តភក្តិស្រីៗចំនួន០៤នាក់ទៀតរួមមាន៖ ១-ឈ្មោះចិត្តនីតីភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅអង្គស្រែពោធិ៍ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ២-ឈ្មោះផលស្រីលក្ខ័ភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិច្រកក្រសាំងឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ៣-ឈ្មោះធាសុជាតាភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិទន្លាប់ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ៤-ឈ្មោះសរស្រីលក្ខ័ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្សនៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ក្រោយមកឈ្មោះផលស្រីលក្ខ័ឈ្មោះធាសុជាតាឈ្មោះសរស្រីលក្ខ័បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នាចំណែកឈ្មោះភុំសាមុតនិងឈ្មោះចិត្តនីតីអង្គុយនៅកញ្ចុះ០២នាក់លុះដល់មោង១៦ជាងស្រាប់តែមានមនុស្ស០១ក្រុមប្រហែល១០នាក់ជិះម៉ូតូមានកាន់កាំបិតដាវមកកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ហេីយគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មកសាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យអាតនៅភូមិអន្ទុងក្រវៀនឃុំម្កាក់ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញបន្តទៀត។ នៅថ្ងៃទី៣១.០១.២០២១កម្លាំងផ្នែកជំនាញស្រុកបានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃជួបជនរងគ្រោះនិងសាច់ញាតិដេីម្បីសួរនាំស្ថានភាពជម្ងឺរបស់ជនរងគ្រោះ។ ស្ថានភាពជនរងគ្រោះមានរបួសដូចខាងក្រោម៖ ១/មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង(ផុងលលាដ៍ក្បាលកំពុងតាមដានបន្ត)។ ២/មានរបួសខ្នងខាងក្រោយមួយកន្លែងមុតដល់ឆ្អឹងខ្នង។ ៣/មានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹងនិងរបួសកំភួនដៃខាងឆ្វេង។ ៤/មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។ ៥/មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។ ៦/មានរបួសលើឆ្អឹងជំនីខាងឆ្វេងមួយកន្លែង។ តាមការបញ្ជាក់របស់គ្រូពេទ្យ៖ -ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន -ជនរងគ្រោះមិនអាចដកដង្ហើមដោយខ្លួនឯងគ្រប់គ្រាន់ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយបាញ់ខ្យល់បន្ថែម។ -ចំពោះការវិវឌ្ឍន៍ជម្ងឺមិនច្បាស់លាស់ឡើយអាចប្រែប្រួលគ្រប់ពេលវេលា។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលម្កាក់កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕  

ខឹងខ្ចីដែកកេះជក់ថ្នាំញៀនមិនបាន ជនសង្ស័យជិះម៉ូតូទៅផ្ទះ យកកាំបិតមកកាប់ជនរងគ្រោះរងរបួសធ្ងន់ នៅស្រុកស្អាង

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០១រោច...

ស្រ្តីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្កហិង្សាដោយចេតនា

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា...

ស្លាប់ម្នាក់ និងរងរបួស៥ នាក់ក្នុងកម្មវិធីមង្គលការ

កំពង់ស្ពឺៈ ករណីហិង្សាមួយដែលភ្ញៀវខាងកូនកម្លោះម្នាក់បានស្លាប់ និងអ្នកផ្សេងទៀតចំនួន៥នាក់រងរបួសក្នុងជម្លោះ នៅពិធីមង្គលការមួយរវាងភ្ញៀវខាងកូនកម្លោះ...

ករណីហិង្សា បុរស២នាក់ កំពុងអង្គុយផឹកស៊ី ស្រាប់តែមានជន១ក្រុមជិះរថយន្តនិងម៉ូតូ មកឈប់វាយគ្នាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១២និង១០ នាទីយប់ថ្ងៃទី២១ ខែមករា...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមប្រមាណ ១០នាក់ ជាមុខសញ្ញាធ្លាប់ស្ទាក់វាយគេ​ជាញឹកញាប់ នៅស្រុក​កោះធំ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ០២កើត​ ខែមាឃ...