បម្រាមពីសាលាក្រុង ក្នុងថ្ងៃចូលឆ្នាំចិន
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាថ្ងៃទី១៧ មករា លើសេចក្តីណែនាំមួយ ស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀត ណាម ដែលនិងចូលមកដល់នៅថ្ងៃទី២២ មករា ដ៏ខ្លីខាងមុខនេះ។ ក្នុងសេចក្តីណែនាំបានប្រកាសថា ដើម្បីរក្សា និងធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៥…