A L T R O Z   N E W S

ថ្មគោល

រថយន្តក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាប៉ះបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់នៅក្រុងថ្មគោល

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបាមឲ្យដឹងថា រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាបានប៉ះទង្គិចជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូត្រង់ចំណុចក្រុមទី០២ភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២១វេលាម៉ោង០៦និង៥០នាទី។ លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានរាយការណ៍អោយដឹងថាមានរថយន្តដឹកប្រេងឥន្ធនះធុនធ្ងន់ម៉ាកហ្វ៊ុយសូ(FUSO)ពណ៌សលាយប៉ៃតងលឿងស៊េរីឆ្នាំ១៩៩៥ពាក់ស្លាកលេខភ្នំពេញ3A-7345បើកបរពីទិសខាងត្បូងទៅជើង។លុះដល់ចំណុចកើតហេតុបានជែងម៉ូតូម៉ាកហុងដាឌ្រីមីC១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AJ-1913បើកបរស្របទិសគ្នា។ខណៈរថយន្តជែងជិតផុតស្រាប់តែម៉ូតូនោះបត់ឆ្វេងធ្វើឱ្យបុកកង់ក្រោយរថយន្តFUSOត្រង់ចំហៀងខាងស្តាំបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំនួន០១នាក់។ អ្នកបើកបរម៉ូតូឈ្មោះស៊ុនឆាយភេទប្រុសអាយុ៧២ឆ្នាំរស់នៅភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងបណ្តាលអោយរងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)និងអ្នកបើកររថយន្តឈ្មោះអុលពិសិដ្ឋភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងកន្លែងកើតហេតុនិងជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីដោះស្រាយតាមនីតិវិធី៕   ...

រឿងស្នេហាត្រីកោណ បណ្តាលឲ្យបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរម្នាក់ កាប់ទៅលើជនរងគ្រោះចំនួន២នាក់ស្លាប់បន្តបន្ទាប់គ្នា

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា...

លើកគ្នាទាំងក្រុម តាមកាប់ចាក់ ព្រោះតែទំនាស់ពាក្យសំ ដី ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

បាត់ដំបងៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១...

ជនសង្ស័យម្នាក់រំលោភ សេពសន្ថវៈលើក្មេងស្រីបានសម្រេច៣លើកទើបបែកធ្លាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង នគរបាល...

ក្រុមហ៊ុនធនាគារស្រូវមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិនា...

រថយន្តឆ្លងផ្លូវបុកម៉ូតូ បណ្ដាលឲ្យស្លាប់ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ កាលពីវេលាម៉ោង ១០និង៥០នាទីរសៀលថ្ងៃទី០៥ ខែមីនា...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេចក្តីទុកចិត្តចំនួន ៨៣, ៧0០,០០០ រៀល

ពោធិ៍សាត់ៈ កាលពីថ្ងៃទី ២៧ ខែ...

ក្មេងស្រីម្នាក់របួសធ្ងន់ ករណីថយរថយន្តមិនប្រយ័ត្នបណ្តាលឲ្យកិនម៉ូតូនៅខាងក្រោយ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា...

ក្មេងស្រីម្នាក់របួសធ្ងន់ ករណីថយរថយន្តមិនប្រយ័ត្នបណ្តាលឲ្យកិនម៉ូតូនៅខាងក្រោយ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា...