Friday, ទី18 October, ឆ្នាំ2013 17:32 pm
បើសិនអ្នកជាមនុស្សបុរសម្នាក់ដែលចូលចិត្តហ៊ឺហាបែបសាមញ្ញតាមរយៈរបស់របរប្រើប្រាស់ខាងក្រៅដូចជាខោអាវទូរស័ព្ទឬម៉ូតូនោះអ្នកនឹងពិបាកក្នុងការឆ្លើយសំណួរខាងលើនេះ។
ចំពោះបុរសជាច្រើនទៀតអាចនឹងគិតថាវាជារឿងធម្មតាទេសម្រាប់ការជិះម៉ូតូទំនើបបែបនេះ នោះហើយគេអាចនឹងទិញវានៅក្រោយពេលការប្រពន្ធហើយក៏បានដែរ។
ប៉ុន្ទែឆ្លើយតបទៅនឹងសំនួរនិងមតិខាងលើនេះមានមិត្តបុរសយើងមួយចំនួនបានបញ្ចេញយោបល់ថាពិតណាស់ក្រោយរៀបការខ្លួនប្រាកដជាអាចទិញម៉ូតូនេះបានតែគួរគិតថាបើសិនជាខ្លួនមានប្រពន្ធហើយតើជិះម៉ូតូនេះបានអីនឹងមើលទៅឡូយនោះព្រោះថាប្រពន្ធនៅចាំផ្ទះរាល់ល្ងាចនឹង !!! ផ្ទុយទៅវិញបើសិនជាយើងនៅមិនទាន់មានប្រពន្ធហើយជាបុរសខ្លួនមួយត្រឹមមានទូរស័ព្ធល្អល្មមមានការងារធ្វើល្មមហើយបូករួមជាមួយនឹងម៉ូតូ...