ចិន បោះទុនជិត ២០លានដុល្លារ សាងសង់រោងចក្រស៊ីម៉ងតិ៍ នៅខេត្តបាត់ដំបង
ក្រុមហ៊ុនចិន បាត់ដំបងខនស៍មេន បានបោះទុនប្រមាណជិត ២០លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតស៊ីម៉ងតិ៍ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលខេត្តបាត់ដំបង។ បច្ចុប្បន្ន រោងចក្រនេះកំពុងដំណើរការសាងសង់បានប្រមាណ ២០ភាគរយហើយ និងចាប់ដំណើរការផលិតស៊ីម៉ងតិ៍ជាផ្លូវការ នៅខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។ រោងចក្រនេះ នឹងអាចផ្គត់ផ្គង់ស៊ីម៉ងតិ៍ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តបាត់ដំបង និងតំបន់ជុំវិញ ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង…