A L T R O Z   N E W S

សុខភាព

សិស្ស៣១នាក់របស់វិទ្យាល័យសំពៅលូនដួលសន្លប់ដោយដឹងមូលហេតុ

បាត់ដំបងៈ សិស្សសាលា៣១នាក់របស់វិទ្យាល័យស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុកាលពីវេលាម៉ោង៧និង១០នាទព្រឹកថ្ងៃទី២...

គ្រឿងក្នុងចំរុះសត្វជ្រូកលួចនាំចូលពីប្រទេសថៃជាង១តោនត្រូវសមត្ថកិច្ចបង្ក្រាបយកទៅបំផ្លាញ

ប៉ោយប៉ែតៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ផលិតផលមានដើមកំណើតពីសត្វ(គ្រឿងក្នុងចម្រុះសត្វជ្រូកចំនួន១.០៩៤គីឡូក្រាម)ដឹកតាមរថយន្តក្រុងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបង្ក្រាបដកហូតយកទៅធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោរស់អៀមនាយរងការិយាល័យបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការទប់ស្កាត់នូវរាល់បទល្មើសចំណីដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាងខ្វះការត្រួតពិនិត្យពីមន្ត្រីជំនាញដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទាននោះ។ជាលទ្ធផលនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៤នាក់ចុះធ្វើការត្រួតពិនិត្យឆែកឆេររថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនឫទិ្ធមុនីម៉ាកមីតស៊ុយប៊ីហ្ស៊ីពណ៌ខៀវផលិតឆ្នាំ១៩៩៨ពាក់ស្លាកលេខបាត់ដំបង3A.0224បានលួចបង្កប់ផលិតផលដើមកំណើតពីសត្វ(គ្រឿងក្នុងជ្រូកចម្រុះ)និងធ្វើការឃាត់នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ បន្ទាប់មកនាំយកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយនៅល្ងាចថ្ងៃដដែលនោះដែលក្នុងការត្រួតពិនិត្យមានមន្ត្រីជំនាញបសុព្យាបាលខេត្តមកចូលរួមសហការក្នុងត្រួតពិនិត្យឃើញមានគ្រឿងជ្រូកចម្រុះចំនួន១៦កេស។ លោកវរសេនីយ៍ទោរស់អៀមបានបញ្ជាក់ថាគ្រឿងក្នុងជ្រូកទាំង១៦កេសនោះមានឆ្អឹងជំនីរជ្រូកទម្ងន់២០២គ.ក្រ,អណ្តាតជ្រូក៧០ទម្ងន់គ.ក្រ,ត្រចៀកជ្រូកទម្ងន់២២២គ.ក្រ,បេះដូវជ្រូកទម្ងន់៨៧គ.ក្រ,ខួរជ្រូកទម្ងន់៦៧គ.ក្រ,ពោះវៀនជ្រូកទម្ងន់២៧៧គ.ក្រ,ក្រលៀនជ្រូកទម្ងន់៨៧គ.ក្រ,ក្រពះជ្រូកទម្ងន់៨៥គ.ក្រសរុបទាំងអស់១,០៩៤គ.ក្រ។ លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថាតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះសៅនរ៉ាភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបានសារភាពថា៖ខ្លួនទើបស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន២លើកយកនៅចំណុចទល់មុខវត្តម៉ុងចិនក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះម្ចាស់គ្រឿងក្នុងជ្រូកនោះគេមិនស្គាល់អត្តសញ្ញាណទេទាក់ទងគ្នាតាមទូរស័ព្ទដោយដឹកទៅដល់ភ្នំពេញមានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ចំពោះការដឹកនេះគឺខ្លួនដឹកជញ្ជូនយកកម្រៃក្រៅផ្ទាល់ខ្លួនក្នុង១កេសតម្លៃ២ម៉ឺនរៀលពុំពាក់ព័ន្ធនិងក្រុមហ៊ុនឫទ្ធិមុនីឡើយ។ តាមចម្លើយសារភាពរបស់ឈ្មោះសូត្រសុគន្ធរស់ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតទំនិញក្នុងរថយន្តគ្រឿងក្នុងចម្រុះជ្រូកចំនួន១៦កេសគឺជារបស់ខ្លួនដែលបានទិញមកពីជនជាតិថៃនៅផ្សារឡុងក្លឿការលក់ទំនិញនេះមានរយៈពេល២ខែកន្លងមកហើយគឺពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញឬឯកសារបញ្ជាក់នោះឡើយដោយដឹកតាមរថយន្តទៅឲ្យអ្នកទិញនៅភ្នំពេញចាំទទួលយកផ្សារធំថ្មី។ មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា៖ផលិតផលមានដើមកំណើតសត្វ(គ្រឿងក្នុងជ្រូកនេះ)ការវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយការនាំចូលពុំមានឯកសារលិខិតអនុញ្ញាតពីស្ថាប័នជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់គឺលួចនាំចូលដោយខុសច្បាប់វាអាចមានផលប៉ះពាល់ដល់អ្នកទទួលទាន។ដូច្នេះក្រុមការងារបានសម្រេចនាំយកគ្រឿងក្នុងជ្រូកទាំងនេះទៅដុតនិងកប់ចោល។ចំណែកអ្នកបើកបរនិងម្ចាស់ទំនិញសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕   ...

Updated៖ចេញទៅបត់ជេីងតូចក្នុងវត្តស្រាប់តែ…

ភ្នំពេញៈ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅវត្តព្រះពុទ្ធមានបុណ្យ បានប្រទះឃើញទារកអាយុជាង១ខែម្នាក់...

សូមនិយាយថាទេចំពោះគ្រឿងញៀន

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩...

ប័រកំប៉ុង ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងប្រហិតកញ្ចប់សាច់មាន់ ត្រូវមន្ត្រីជំនាញរកឃើញហួសកាលកំណត់ប្រើ

កណ្តាលៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩...

ជម្លោះពាក្យសម្តីក្លាយហិង្សា ស្រ្តីម្នាក់យកកាំបិតចាក់ស្រ្តីម្នាក់ទៀតឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩...

អបអរសាទរ! ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ ២០លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក២

កំពង់ស្ពឺៈ ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ ២០លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក២...

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្រ្តីសាខាកាំកុងត្រូលរកឃើញ និងដកហូត

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា...

មុខសញ្ញាចោរវ័យក្មេងលួចយ៉ាងសកម្មពីរនាក់ ត្រូវបានសមត្ថកិច្ច…

កណ្ដាលៈ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩...

ទំនិញខូចគុណភាពប្រើប្រាស់ចំនួន ៨៣៣.៧៦ លីត្រ និងរាប់សិបគីឡូក្រាមត្រូវបានមន្រ្តីសាខាកាំកុងត្រូលដកហូតនៅផ្សារសម្ដេចតេជោរដើមក្រឡាញ់ និងផ្សារទឹកវិល

សៀមរាបៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩...