Wednesday, ទី18 March, ឆ្នាំ2015 19:10 pm
បន្ទាយមានជ័យ៖លោកនាយឧត្តមសេនីយ៍ខេងសុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទឹសភូមិទី៤និង៥បានលើកឡើងថាមន្ត្រីនគរបាលយុត្តិធម៌ត្រូវធ្វើបំរើប្រជាពលរដ្ឋឲ្យអស់ពីកំលាំងកាយចិត្តធ្វើការកំគិតតែប្រយោជន៍ត្រូវឲ្យសោះដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់ និងត្រូវបញ្ឈប់អំពើដែលប្រជាពលរដ្ឋស្អប់ខ្ពើមនិងបានព្រមានដល់ស្នងការនគបាលខេត្តថារយៈពេលកន្លងមកមានបាតុភាពមន្ត្រីនគរបាលចរាចរអ្នកបង្កក៏ផាកអ្នករងគ្រោះក៏ផាកដែលលើកឡើងកាលពីថ្មីៗនេះនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថានៅខេត្តបន្ទាយមានជ័យគ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១៤កើតមានចំនួន៣០៦ករណីបណ្តាលស្លាប់ចំនួន១៣៥នាក់ក្នុងនោះស្រីចំនួន២២នាក់និងរបួសស្រាលចំនួន២៥៨នាក់ស្រីចំនួន៦៣នាក់របួសស្រាលចំនួន២០៣នាក់ស្រី៦០នាក់និងដើមឆ្នាំ២០១៥គ្រោះថ្នាក់ចរាចរកើតមាន៨៣លើកបណ្តាលស្លាប់៤៥នាក់របួសធ្ងន់៦៨នាក់របួសស្រាល៧៩នាក់។...