A L T R O Z   N E W S

ព្រះវិហារ

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧  ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER  ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ២០:១៥នាទីត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ...

សមត្ថកិច្ចឃាត់ជនសង្ស័យករណីឆក់កាបូបប្រជាពលរដ្ឋ នៅ ខេត្តព្រះវិហារ…

ព្រះវិហារ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣...

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ករណីគំរាមកំហែងថានឹងសម្លាប់អ្នកដ៏ទៃក្នុងកម្មវិធីប្រគំតន្ត្រី

ព្រះវិហារ : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហា...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះ និងកាត់ជញ្ជាំងស័ង្កសីហាងលួចយកទូរស័ព្ទ

សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាល ក្រុងសៀមរាបបានឲ្យដឹងថា ថ្ងៃសៅរ៍...

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីប្រព្រឹត្តអំពើលួចទូរស័ព្ទនិងប្រាក់ នៅលើព្រះវិហារវត្តភូមិថ្មី

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា...

យុវជនម្នាក់ចង.កសម្លាប់ខ្លួន ដោយមិនទាន់ដឹងមូលហេតុ

កណ្ដាលៈ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ...

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព្រះវិហារៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២...

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព្រះវិហារៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២...