ព័ត៌មានជាតិ

ករណីរថយន្តដឹកប្រេងបុកជាមួយម៉ូតូនិងរថយន្តដឹកកម្មករបណ្តាលអោយស្លាប់និងរងរបួសធ្ងន់…

កំពង់ស្ពឺ:ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងបុកជាមួយម៉ូតូ និងរថយន្តដឹកកម្មករ
នៅថ្ងៃទី 12.12.2023 វេលាម៉ោង ប្រហែល 05.25នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ41 Km23-24 ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ 01គ្រឿង ហើយរេចង្កូតទៅបុករថយន្តដឹកកម្មករប្រហែល 50នាក់ ។
– ករណីនេះ កម្លាំងនគរបាលបានចេញអន្តរាគមន័សង្គ្រោះ និងសម្រួលចរាចរណ៍មិនបណ្តាលឱ្យកក់ស្ទះឡើយ
– បណ្តាលឱ្យស្លាប់ 01នាក់ ( អ្នកបើកម៉ូតូជាកម្មករសំណង់ ) និងរងរបួសកម្មករចំនួន 30នាក់ ( របួសធ្ងន់ 03នាក់ប្រុស១នាក់អ្នកបើកបររថយន្តដឹកកម្មករបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ)
ក្រៅពីនេះ កំពុងសង្គ្រោះដោយបញ្ចូនទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ(ពេទ្យបង្អែកស្រុកគងពិសី)
បញ្ជាក់: កម្មករទងអស់ធ្វើការនៅរោងចក្រកំបូល (បែកចាន)
អ្នកបើកបររថយន្តដឹកប្រេងចុះរត់គេច រីឯអ្នកបើករថយន្តដឹកកម្មកររងរបួសធ្ងន់។

មតិយោបល់