ព័ត៌មានជាតិ

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងបន្តអភិវឌ្ឍសមត្ថភាពដ៏មានអនុភាព

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព”ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ។

បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។

ថ្លែងនាឱកាសនោះ លោក គីម បានបញ្ជាក់ថា «មានតែការអភិវឌ្ឍសមត្ថភាពវាយប្រហារដ៏មានអនុភាព, មានអំណាចយោធាដ៏លើសលប់ដែលគ្មានអ្នកបញ្ឈប់បាន នោះទើបយើងអាចទប់ស្កាត់សង្គ្រាម, ធានាសន្តិសុខរបស់ប្រទេស និងទប់ស្កាត់រាល់ការគំរាមកំហែងពីពួកចក្រពត្តិនិយម»៕

ប្រភព៖​​​​​​ Reuters

មតិយោបល់