ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកខុសច្បាប់នូវសារធាតុញៀន…

បាត់ដំបង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២​០ ២៤វេលាម៉ោង ១៣និង​៣០នាទី​នៅ ចំណុច ក្រុមទី៤ ភូមិអូតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារ​ប្រឆាំ​ង គ្រឿងញៀន​ លោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការ​នគរ​បាលក្រុងបាត់ដំ បង​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀ ននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិបង្ក្រាបបាន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១​ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ ខ្លួនជន សង្ស័យ ចំនួន០២នាក់ឈ្មោះ ថោ សុផាន់ណាភេទស្រី អាយុ ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤ ភូមិអូតាគាំ២ សង្កាត់ទួល​តា​ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំប​ងនិងឈ្មោះ យិន បុប្ផា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៤០ ថង់សង្ស័យមានសារធាតុញៀន
-ថង់ប្លាស្ទិកសម្រាប់ច្រកលំលែកថ្នាំញៀនលក់មួយចំនួន ។

ពេល​នេះសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកផែនជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ហេីយ៕

មតិយោបល់