អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការសើច
(សុខភាព)៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការសើចមិនត្រឹមតែជាការបង្ហាញពី ទំនាក់ទំនងល្អចំពោះគ្នា ឬសម្រាប់ការកំប្លែងលេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណព្រមទាំង ជាឱសថជំនួយសុខភាពរាងកាយផងដែរ។ ដើម្បីជ្រាប់ច្បាស់ថា ការសើចផ្ដល់នៅអត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖ ១. មានទំនាក់ទំនងល្អ៖ សើចមិនត្រឹមតែបង្កើតបរិយាកាសសប្បាយ ឬការកំប្លែងលេងនោះទេប៉ុន្តែវាក៏អាចជួយធ្វើឲ្យមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាផងដែរ។ ២. បង្កើនទំនុកចិត្ត៖ សម្រាប់ប្តីប្រពន្ធ ឬគូស្នេហ៍ការសើច ឬការញញឹមអាចជួយឲ្យពួកគេមាន អារម្មណ៍ស្រស់ថ្លាបង្កើនភាពទុកចិត្ត និងមានទំនាក់ទំនងល្អជាមួយគ្នាបានយូរអង្វែង។ ៣. ការពារជំងឺបេះដូង៖ ថ្នាំ និងការរស់នៅប្រកបដោយអនាម័យ ត្រូវបានគេចាត់ទុកថាជាឱសថ ដ៏ប្រសើរសម្រាប់សុខភាពប៉ុន្តែសើចក៏ជាផ្នែកមួយដ៏សំខាន់ ចំពោះសុខភាពផងដែរ។ តាមការសិក្សាពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋ Maryland បានរកឃើញថា អ្នកជំងឺបេះដូង ដែលសើចតិចមានអាការឆាប់ខឹង និងប្រទូសរ៉ាយ ខ្លាំងជាងអ្នកជំងឺសើចបានច្រើន។ ៤. ជួយដុតជាតិកាទ្បូរី៖ តាមការសិក្សាស្រាជ្រាវនៃសកលវិទ្យាល័យ Vanderbilt បានឲ្យដឹងថា ការចំណាយពេលសើចចាប់ពី ១០ ទៅ ១៥ នាទី អាចជួយជំនួយដល់សុខភាពបេះដូង និងជួយដុតបំផ្លាយជាតិកាទ្បូរីក្នុងខ្លួនបានទៀតផង។ ៥. បង្កើនការចងចាំ៖ ការមើលកម្សាន្តជាមួយវីដេអូបែបសប្បាយ ឬកំប្លែងៗរយៈពេល ២០ នាទី អាចជួយបំបាត់ភាពតានតឹង … Continue reading អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការសើច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed