ព័ត៌មានសុខភាព

អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការសើច

(សុខភាព)៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការសើចមិនត្រឹមតែជាការបង្ហាញពី ទំនាក់ទំនងល្អចំពោះគ្នា ឬសម្រាប់ការកំប្លែងលេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណព្រមទាំង ជាឱសថជំនួយសុខភាពរាងកាយផងដែរ។
ដើម្បីជ្រាប់ច្បាស់ថា ការសើចផ្ដល់នៅអត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖

  • ១. មានទំនាក់ទំនងល្អ៖ សើចមិនត្រឹមតែបង្កើតបរិយាកាសសប្បាយ ឬការកំប្លែងលេងនោះទេប៉ុន្តែវាក៏អាចជួយធ្វើឲ្យមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាផងដែរ។
  • ២. បង្កើនទំនុកចិត្ត៖ សម្រាប់ប្តីប្រពន្ធ ឬគូស្នេហ៍ការសើច ឬការញញឹមអាចជួយឲ្យពួកគេមាន អារម្មណ៍ស្រស់ថ្លាបង្កើនភាពទុកចិត្ត និងមានទំនាក់ទំនងល្អជាមួយគ្នាបានយូរអង្វែង។
  • ៣. ការពារជំងឺបេះដូង៖ ថ្នាំ និងការរស់នៅប្រកបដោយអនាម័យ ត្រូវបានគេចាត់ទុកថាជាឱសថ ដ៏ប្រសើរសម្រាប់សុខភាពប៉ុន្តែសើចក៏ជាផ្នែកមួយដ៏សំខាន់ ចំពោះសុខភាពផងដែរ។ តាមការសិក្សាពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋ Maryland បានរកឃើញថា អ្នកជំងឺបេះដូង ដែលសើចតិចមានអាការឆាប់ខឹង និងប្រទូសរ៉ាយ ខ្លាំងជាងអ្នកជំងឺសើចបានច្រើន។
  • ៤. ជួយដុតជាតិកាទ្បូរី៖ តាមការសិក្សាស្រាជ្រាវនៃសកលវិទ្យាល័យ Vanderbilt បានឲ្យដឹងថា ការចំណាយពេលសើចចាប់ពី ១០ ទៅ ១៥ នាទី អាចជួយជំនួយដល់សុខភាពបេះដូង និងជួយដុតបំផ្លាយជាតិកាទ្បូរីក្នុងខ្លួនបានទៀតផង។
  • ៥. បង្កើនការចងចាំ៖ ការមើលកម្សាន្តជាមួយវីដេអូបែបសប្បាយ ឬកំប្លែងៗរយៈពេល ២០ នាទី អាចជួយបំបាត់ភាពតានតឹង និងបង្កើនការចងចាំដល់ខួរក្បាល ជាពិសេសសម្រាប់មនុស្សវ័យចំនាស់។
  • ៦. ពង្រឹកប្រព័ន្ធភាពសុាំ៖ ការសើចមិនត្រឹមតែអាចជួយកាត់បន្ថយ ភាពតប់ប្រមល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើន និងពង្រឹងប្រពន្ធភាពសុាំក្នុងរាងកាយទៀតផង។
  • ៧. អារម្មណ៍ស្រស់ថ្លា៖ បើទោះបីពេលខ្លះ អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច ឬតានតឹង យ៉ាងណាក៏ដោយអ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យមានតុល្យភាព ដូចជាការព្យាយាមសើចជាដើម ក៏អាចជួយឲ្យអ្នកមានភាពធូរស្បើយ និងស្រស់ថ្លាក្នុងអារម្មណ៍បាន៕
  • ៨. បង្កើនភាពស្និតស្នាល៖ បើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ បានរកឃើញថាការសើចដាក់គ្នាមុននឹងចាប់ផ្ដើមការសន្ទនា គឺអាចជួយបង្កើតភាពស្និតស្នាល រវាងគ្នាទៅវិញមក៕


មតិយោបល់