ព័ត៌មានជាតិ

រថយន្តធន់ធំបុកជាមួយម៉ូតូបណ្ដាលឲ្យដួលរងរបួស

 

កណ្តាល: យោងតាមផេករបស់ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២១
ម៉ោង១និង៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៨-៣៩ នៅចំនុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានម៉ូតូ០១គ្រឿងម៉ាកSUZUKI លែទ ពណ៌ស ពាក់ស្លាក លេខ កណ្ដាល 1W-៧៩២៧បើកបរដោយឈ្មោះ សុង វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរជាងពិដាន មានអ្នករួមដំណើរ០១នាក់ឈ្មោះ លៀម.ជីវន្តភេទប្រុស អាយុ២៥ឆ្នាំ មានទិលំនៅភូមិកំណប់ ឃុំទំនប់ ស្រុកពពា្ញឮ ខេត្តកណ្ដាល មុខរបរជាងពិដានដែលបើកបរមាន
ទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកផ្នែកក្រោយរថយន្ដដឹកដីមួយគ្រឿងពណ៌ខៀវមិនចាំផ្លាកលេខបើកដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកបរមានទិសដៅផ្ទុយគ្នា ហើយ កំពុងតែបើកបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ចូលកន្លែងចាក់ដី(ទិសដៅរថយន្តដឹកដីអ្នកលឿងភ្នំពេញ) បណ្ដាលឲ្យម៉ូតូដួលខ្ទាតមកខាងឆ្វេង ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ព៌ណលឿង ប្រភេទសណ្តោង ពាក់ស្លាកលេខ ស្វាយរៀង 3A-2277 ណ្តោងរ៉ម៉កពាក់ផ្លាកលេខ ស្វាយរៀង 4A-0052 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ បានកិនពីលើម៉ូតូនិងអ្នកជិះម៉ូតូទាំង០២នាក់នោះ បណ្ដាលរងរបួសធ្ងន់ចំណែកអ្នករងរបួសទាំង០២នាក់ត្រូវបានរថយន្តសង្គ្រាះមន្ទីរពេទ្យឃុំសំរោងធំដឹកយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ។ រថយន្តដឹដីរត់គេចបាត់ ចំណែករថយន្តHYUNDAI បានបើកទៅឈប់ចតទុកនៅលើចិញ្ចើមផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ហើយអ្នកបើកបរបានគេចខ្លួនបាត់។ម៉ូតូខូចធ្ងន់ និងរថយន្តម៉ាកHYUNDAI បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

 

មតិយោបល់