សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់…

ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានសម្ងាត់ដែលថារុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋាភិបាលរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះ ដដែល បានគូសបញ្ជាក់ដូច្នេះថា «យើងមានព័ត៌មាន ដែលថារុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ…យើងពិតជាមានការព្រួយបារម្ភពីការព្រមាន ជាបន្តបន្ទាប់ ចំពោះការវាយប្រហាររបស់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិល…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង…

លោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ

(បាងកក)៖ សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុង ទីក្រុង បាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនៅត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន…

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

អាមេរិក កំពុងរៀបចំផែនការយោធា ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ អាចនឹងបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ ដើម្បីការពារប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ប្រសិនបើលោកស្រី ពិតជាបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ តាមការគ្រោងទុកមែននោះ។ មន្រ្តីអាមេរិកមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ AP ឲ្យដឹងថា «ផែនការត្រៀមទុកជាមុន» កំពុងត្រូវបានរៀបចំឡើងដោយយោធាអាមេរិក…

ប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាតំបន់សមុទ្រចិនខាងត្បូងមិនមែនជា «សួនសត្វ» សម្រាប់ប្រទេសនៅក្រៅតំបន់មួយចំនួន ឬក៏ជា «ទីលានប្រយុទ្ធ» ឱ្យពួកមហាអំណាចប្រជែងគ្នានោះទេ។ លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរំឮកដល់ខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។…

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។ លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។ រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់…

សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ…