ស្វែងយល់ពី គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

សូមស្វែងយល់ពី គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ៖ ១-ស្ពានអាកាសទី ១ ៖ -ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរចំនួន ២គន្លងទៅ និង ២គន្លងមក…

ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោយពេលបោះឆ្នោត

លោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលទទួលខុសត្រូវលើការរៀបចំប្លង់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅខេត្តសៀមរាបបានឱ្យដឹងថា តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បាន ចុះហត្ថលេខាព្រមព្រៀងគ្នា ក្នុងការបង្កើននូវអាកាសយានដ្ឋានមួយដ៏ធំនៅ ខេត្តសៀមរាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី ១៧០០ហិកតា ដែលគ្រោង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតរួច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។…

សួនសត្វភ្នំពេញសាហ្វារី ធំជាងគេបង្អស់នៅកម្ពុជា បើកសម្ពោធជាផ្លូវការ

សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក…

កំពង់ផែពហុបំណង ចំណាយជាង ៧៤លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះគិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។…

បង្ហាញប្លង់ថ្មីនៃ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញប្លង់ថ្មីស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ ដែលគ្រោងនឹងបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ នេះគឺជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។ ការសាងសង់ផ្លូវអាកាស និងស្ពានក្រោមដី ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្ន ស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរច្រើន ហើយចរាចរណ៍នៅផ្លូវជាតិលេខ៤…

ក្រុមហ៊ុនអចលនវត្ថុ IRA ទាក់ទាញគម្រោងវិនិយោគធំៗ ពី សភាវិនិយោគទីក្រុងស៊ិនជិន

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា (IRA) បានធ្វើការជួបប្រជុំជាមួយ ថ្នាក់ដឹកនាំសភាវិនិយោគចិនប្រចាំទីក្រុងស៊ិនជិន (Shenzhen Chamber of Investment) ស្តីពីគម្រោងវិនិយោគធំៗ នៅកម្ពុជា។ ដោយសារតែមានការទុកចិត្តពីដៃគូវិនិយោគក្នុង និងក្រៅប្រទេស ក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា បានក្លាយជា…

គម្រោងផ្លូវខ្សែក្រវ៉ាត់ ចេញពី ខេត្តពោធិសាត់ ទៅ ខេត្តកោះកុង ត្រូវបានដាក់ស្នើទៅ ចិន

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំមិត្តចិនផ្តល់នូវជំនួយបន្ថែម ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ឋសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង​ ដោយឆ្លងកាត់​ ថ្មដា សំឡូត ខេត្តបាត់ដំបង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។ ទន្ទឹមនឹងនេះដែរ ក៏បានសម្ពោធជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៦ ដែលបានធ្វើការជួសកែលំអររួចហើយ…

រថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា អាចបែកជា ៤ខ្សែ ប្រវែង ១៨គ.ម. ចេញពីកណ្តាលក្រុងភ្នំពេញ

កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជប៉ុន បាននិងកំពុងសិក្សាលើ គម្រោងរថភ្លើងអាកាសកណ្តាលក្រុងភ្នំពេញនេះ ដោយមិនបានលុបចោលដូច ព័ត៌មានមិនពិតមួយចំនួននោះទេ។ ឯកឧត្តមបន្តថា គម្រោងនេះ ត្រូវការសិក្សារយៈពេលយូរ ហើយក្នុងគម្រោងនេះ គឺមាន ១៤គីឡូម៉ែត្រជាផ្លូវអាកាស និង ៤គីឡូម៉ែត្រជាផ្លូវក្រោមដី…

រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

ផ្សារទំនើប អ៊ីអនម៉ល២ ចាប់ផ្តើមបើកដំណើរការសាកល្បងហើយ

ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី បានបើកដំណើរការសាកល្បង ចាប់ពីថ្ងៃនេះតទៅហើយ។ សម្រាប់ថ្ងៃបើកដំបូង ផ្សារទំនើបមួយនេះ ទទួលបានអតិថិជនចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ហើយក្នុងនោះផងដែរក៏មានហាងទំនើបៗជាច្រើនដូចជា ហាងលក់សម្លៀកបំពាក់ទាន់សម័យ ហាងលក់ទំនិញ អាហារដ្ឋាន ក្រុមហ៊ុនអេឡិកត្រូនិច ពិភពបាតសមុទ្រ ។ល។ ការរះឡើងនៃផ្សារទំនើប អ៊ីអនម៉ល ២ បានហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ…