ADB ប្រកាសចាប់ផ្ដើមអនុវត្ត យុទ្ធ​សាស្ត្រ​ ឆ្នាំ២០៣០ ដើម្បីឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក

ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍​អាស៊ី (ហៅកាត់ថា ADB) បាន​អនុម័ត​លើយុទ្ធសាស្ត្ររយៈពេលវែង​ថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបានដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និងការឆ្លើយតបជា​យុទ្ធសាស្ត្រ​របស់ស្ថាប័ននេះ ចំពោះ​ការវិវត្តនៃ​តម្រូវការ​របស់អាស៊ី និង​ប៉ាស៊ីហ្វិក។ លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាងធំធេង…

ចំណតនាវាដឹកអ្នកដំណើរតាមកាណូត បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ

នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីបានសម្ពោធចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រួចហើយ…

ត្រឹម ៥ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតលើការ​វិនិយោគ​ ៩៧០គម្រោង​ មានទុនវិនិយោគជាង ២៣ពាន់លានដុល្លារ

ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ​២០១៣-​២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈ កម្មាធិការវិនិយោគកម្ពុជា និង​គណៈ​កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុនមក​ពី​​ក្នុងស្រុក និងក្រៅប្រទេសធ្វើការវិនិយោគលើគម្រោងថ្មី និង គម្រោងពង្រីក​ផលិតកម្ម​សរុបចំនួន​៩៧០គម្រោង ដែលមានទុនវិនិយោគ២៣.​៤៨០លាន ដុល្លារអាម៉េរិក ពោល​គឺប្រមាណជាង​៤.០០០លានដុល្លារក្នុងមួយឆ្នាំ ហើយការវិនិយោគមានសក្តានុពល​បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធ ផល​សំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា…

ជិះឡានក្រុងសាធារណៈ Free Wifi

ដោយមានការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋាករបានសហការជាមួយក្រុមហ៊ុន Space Media ភ្ជាប់ Wifi នៅលើរថយន្តក្រុងទាំងអស់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោយសេរី ។ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងទាំងអស់បានទៅដល់គោលដៅដោយសុវត្ថិភាព និងផាសុខភាព រួមទាំងការប្រើប្រាស់សេវាអុិនធឺណែតដោយឥតគិតថ្លៃ ដែលមាន Password Wifi “ppcitybus ”…

ចិន គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណប នៅកម្ពុជា

ប្រតិភូធុរជនមកពីខេត្តសៀងហៃ​ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន…

JCI Phnom Penh រៀបចំគម្រោង Bag to school ជួយដល់វិស័យអប់រំ នៅខេត្តពោធិ៍សាត់

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា​ភ្នំពេញ រួមជាមួយដៃគូសហការ និងម្ចាស់​ឧបត្ថម្ភនានា បានរៀបចំគម្រោង ទៅរៀនដើម្បីអនាគតខ្ញុំ «Bag to school» ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ អាទិត្យ ទី​​១ ខែកក្កដា​ ឆ្នាំ២០១៨​ ក្នុងបរិវេណសាលាបឋមសិក្សាអណ្តូងស្វាយ ដែលស្ថិតក្នុង ភូមិរ៉ាថ្មី ឃុំត្នោតជុំ…

ប្រព័ន្ធទូទាត់ប្រាក់តាមវីង តាមឡានក្រុងសាធារណៈ ដាក់ឲ្យដំណើរការជាផ្លូវការ

ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងការទូទាត់ប្រាក់ តាមរយៈសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលអភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។ ប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិនេះ នឹងជួយសម្រួលបានច្រើនទាំងការគ្រប់គ្រងចំនួនអ្នកធ្វើដំណើរ ទាំងពេលវេលាក្នុងការទូទាត់សាច់ប្រាក់ បច្ចុប្បន្នអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនច្រើនរហូតដល់ជាង…

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី តាមលំនាំប្រាសាទភ្នំ

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា។ អាគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន។ រូបភាព គម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបអាគារស្នាក់ការ នាពេលបច្ចុប្បន្ន។

កម្ពុជា-ថៃ ជម្រុញការងារបើកច្រកព្រំដែន ចំនួន ៣កន្លែងឲ្យបានឆាប់

ប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញា រួមគ្នាក្នុងការខិតខំជំរុញការងារបើកច្រកព្រំដែន រវាងប្រទេសទាំងពីរចំនួនបីកន្លែង បន្ថែមទៀត ស្របតាមអ្វីដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរបានព្រមព្រៀងគ្នា កន្លងមក។ កាលពីម្សិលមិញនេះ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជា និងថៃនឹងបន្ដ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាពន្លឿន ការងារនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបានលើកឡើងថា នៅពេលដែលច្រកព្រំដែននេះ ដំណើរការបានឆាប់…

ក្រសួងពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះ រោងចក្រផលិតចំណីសត្វក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញមោទនភាពដូច្នោះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទប្រមាណជាង ៦០រូប…