ប្រើអ្វីមិនបាត់ សាកខ្ញីម្តងមើល៍ស្នាមអុជខ្មៅដោយសារភាពចាស់ នឹងបាត់ដូចគេបេះ!
អ្នកណាក៏ស្គាល់មើមខ្ញីច្បាស់ដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍របស់វាវិញប្រហែលជាមិនទាន់ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាចជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅដោយសារតែភាពចាស់។ ខាងក្រោមនេះគឺជារូបមន្តងាយៗ ៣យ៉ាងដែលអាចកម្ចាត់ស្នាមអុជខ្មៅពូកែលើសពីការស្មាន៖ ១.ខ្ញី និងប្រទាលកន្ទុយក្រពើ អ្នកត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងបរិមាណស្មើគ្នាលាយបញ្ចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ រួចយកមកជូតនៅលើតំបន់ដែលមានស្នាមខ្មៅ។ រងចាំរយៈពេល ២០នាទីទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយអ្នកត្រូវព្យាយាមអនុវត្ត ៣ដងក្នុងមួយសប្តាហ៍ទើបឆាប់បានផល។…