ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១០នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងវត្ថុតាងថ្នាំញៀន ៥៥កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង១៥នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្កា្រប និងឃាត់ខ្លួន នៅចំណុចទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងនោះមាន៖
ទី១ឈ្មោះ នង សំណាង ហៅណាង ភេទប្រុស អាយុ ២២ឆ្នាំ,ទី២ ឈ្មោះ អ៊ឺង សុភ័ក្របញ្ញា ភេទស្រី អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារដីហ៊ុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងផ្ទះជួលលេខ១A ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៣ឈ្មោះ ម៉ែន សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ,ទី៤ឈ្មោះ និត្យ វី ភេទប្រុស អាយុ១៨ឆ្នាំ,ទី៥ឈ្មោះ កន សៀក ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចមាត់ទន្លេរក្រោយយឿត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់មក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួន បាន ជនសង្ស័យ ១០នាក់ ជាបន្តបន្ទាប់បន្ថែមទៀត នៅពីរចំណុចផ្សេងគ្នា ក្នុងនោះមាន៖
ទី១ឈ្មោះ វឿន ម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ,ទី២ឈ្មោះ ស៊ុម ផាន់នី ភេទប្រុស អាយុ២០ឆ្នាំ ,ទី៣ឈ្មោះ ប៊ុត ឃឿន ភេទប្រុស អាយុ២០ឆ្នាំ ,ទី៤ ឈ្មោះ ផ.ទ ភេទប្រុស អាយុ១៤ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល នៅចំណុចផ្លូវបេតុងចូលឡុងឈិន ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី៥ឈ្មោះ ផល តារា ភេទប្រុស អាយុ ២៣ឆ្នាំ ,ទី៦ឈ្មោះ យ៉ាន ពេញ ភេទប្រុស អាយុ២២ឆ្នាំ ,ទី៧ឈ្មោះ ប៊ុន ពុទ្ធា ភេទប្រុស អាយុ៣២ឆ្នាំ ,ទី៨ឈ្មោះ នៅ សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ ,ទី៩ឈ្មោះ ស៊ុង ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ និងទី១០ឈ្មោះ ប្រាជ្ញ លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ នៅវេលាម៉ោង៤រសៀល នៅចំណុចភូមិឡរកំបោរ និងខ្ទមសំណង់មិនរៀបរយ ក្រុម៧ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕
មតិយោបល់