កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់បានសម្រាលកូននៅមន្ទីរពេទ្យកម្ពុជាគុយវែត តែអកុលស្យបែរជាស្លាប់ម្តាយ កាលពីវេលាម៉ោង៩ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យមិត្តភាពកម្ពុជា គុយវែត ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ញ៉ី ស៊ីយាត ភេទស្រី អាយុ២៦ឆ្នាំ ស្រុកកំណើតនៅភូមិបាយសី សង្កាត់ស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ក្រុងប៉ៃលិន។ សព្វថ្ងៃស្នាក់នៅឡឥដ្ឋពន្លឺព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកម្មករឡឥដ្ឋ សម្រាលកូនទី៣(ស្លាប់)។
គ្រូពេទ្យ ព្យាបាលមានចំនួន ០២នាក់៖
១.ឈ្មោះ ចាន់ ថុនភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះលេខ៥៥ ក្រុម៦ ភូមិកណ្ដាលទី១សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ពេទ្យឆ្មប ។
២.ឈ្មោះ សុវណ្ណ វិរៈ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិពោធិកិល ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ គ្រូពេទ្យ ។
មុនពេលកើតហេតុនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក ជនរងគ្រោះបានទៅសម្រាកដើម្បីសម្រាលកូន(ទី៣)នៅមន្ទីរពេទ្យកម្ពុជាគុយវែត។ លុះមកដល់វេលាម៉ោង៩ជនរងគ្រោះបានចាប់ផ្ដើមសម្រាលកូន ដោយមានអ្នកគ្រូពេទ្យឆ្មបឈ្មោះចាន់ ថុន និងគ្រូពេទ្យឈ្មោះសុវណ្ណ វិរៈជាអ្នកសម្រាល ។ ក្រោយពីសម្រាលកូនរួចបានរយៈពេលមួយម៉ោង ជនរងគ្រោះចាប់ផ្ដើមមានអាការ:ធ្លាក់ឈាមតាមទ្វារមាស បន្ទាប់មកគ្រូពេទ្យ និងឆ្មប បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ (ភ្នំពេញ) ដោយដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានចាក់ថ្នាំថែមទៀត បានរយៈពេលកន្លះម៉ោងជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅទីនោះតែម្ដង ហើយបានដឹកសពជនរងគ្រោះទៅតម្កល់ទុកធ្វើបុណ្យនៅវត្តពោធិ៍មង្គល ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងផ្នែកសុខាភិបាលចូលរួមធ្វើការពិនិត្យ តាមនីតិវិធី៕
មតិយោបល់