ស្វាយរៀងៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ត្រូវបានចោរឆក់កាបូប ខណៈដែលជិះម៉ូតូមកពីផ្សារវាលយន្ត ហើយឈប់បត់ចូលផ្ទះ នៅភូមិស្វាត សង្កាត់ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។
ជនរងគ្រោះមានឈ្មោះ សេង ថារី ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូ រស់នៅភូមិថ្មល់ សង្កាត់ក្រុងកើតហេតុ។
សម្ភារៈបាត់បង់៖ កាតទូរស័ព្ទតម្លៃ១០០ដុល្លារ,ប្រាក់រៀល៣លាន៨សែន និងទូរស័ព្ទ ម៉ាកហូវ៉ៃ១គ្រឿង។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យចាត់ការបន្តតាមច្បាប់៕
មតិយោបល់