ផ្ទះ ព័ត៌មានជាតិ ក្មេងប្រុសស្ល...

ក្មេងប្រុសស្លាប់ នៅក្នុងអាងសួនទឹកកំបូល ម្ចាស់ទីតាំងជនជាតិចិន ប្រញាប់ដឹកសពចេញ លាក់ព័ត៌មាន

0

ភ្នំពេញ: សួនទឹកកំបូល ហ៊ីហោ សួនទឹកខេមបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក មានការធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ លង់ទឹកស្លាប់ តែត្រូវបានថៅកែជនជាតិចិន លាក់បាំងព័ត៌មាន ប្រញាប់ដឹកសាកសពចេញ ប្រគល់ឲ្យគ្រួសារ ដោយមិនមានសហការជាមួយសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងអាងទឹកកន្លែងលេង នៅសួនទឹកខាងលើ ក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ទើបបែកធ្លាយរឿង នាំគ្នាភ្ញាក់ផ្អើល ។

ក្មេងប្រុស ដែលស្លាប់ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង នៅកន្លែងខាងលើ អាយុ៦ឆ្នាំ ។ តាមប្រភពបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ម្សិលមិញ ក្មេងរងគ្រោះ បានទៅលេងសួនទឹកខាងលើ រួមជាមួយឪពុកម្តាយ តែដោយសារការធ្វេសប្រហែស ពីក្រុមគ្រួសារ ពីអ្នកគ្រប់គ្រងកន្លែងលេងខាងលើ ឪពុកម្តាយ រវល់តែសប្បាយ ហូបចុក ផឹកស៊ី ក្មេងប្រុសចុះទៅលេងទឹកអាង បណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុភ្លាមៗ ជនជាតិចិន ជាម្ចាស់ទីតាំងដឹកយកសពក្មេងចេញ រួមទាំងក្រុមគ្រួសារ ទៅបាត់តែម្តង ដោយមិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឡើយ ។

តែបើតាមប្រជាពលរដ្ឋ ដែលចេញចូលទីតាំងសួនទឹកកម្សាន្តខាងលើ បានឲ្យដឹងថា សួនទឹករបស់ជនជាតិចិនខាងលើ ចូលហ៊ុនគ្នា៦នាក់ សុទ្ធតែជនជាតិចិន មានស្ត្រីអ្នកបកប្រែម្នាក់ និងមានសន្តិសុខ យាមច្រកមុខ តែប៉ុណ្ណឹងទេ ដោយឡែក កន្លែងលេងទឹក ពុំមានបុគ្គលិក ប្រចាំការ មើលការខុសត្រូវ ផ្តល់សុវត្តិភាព ដល់ក្មេងដែលចុះលេងទឹកក្នុងអាងឡើយ ឲ្យតែបង់ថ្លៃ ចូលហើយ ជាការស្រេច ក្មេង ចុះក្នុងអាងតាមចិត្ត ដែលប្រឈមនឹងគ្រោះថ្នាក់ ដោយប្រការណាមួយ ដូចក្មេងប្រុសអាយុ៦ឆ្នាំ ខាងលើអីញ្ចឹង ។

ក្រោយពីបែកធ្លាយខ្ចរខ្ចាយរឿង មានក្មេងលង់ទឹកស្លាប់ក្នុងអាង កន្លែងលេងទឹក រួចមក ម្ចាស់ទីតាំង មិនបានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ឲ្យដឹងឡើយ ។ ហើយជុំវិញករណីក្មេងលង់ទឹកស្លាប់ក្នុងអាង នៅសួនទឹកកំបូលខាងលើ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មាន ទៅសាកសួររឿងអង្គហេតុ ដល់ចំណុចខាងលើ តែសន្តិសុខ ឆ្លើយថាមិនដឹង សួរទៅសមត្ថកិច្ច ក៏ឆ្លើយមិនដឹងទៀត ព្រោះគ្មានអ្នករាយការណ៍ ប្តឹងផ្តល់ ថៅកែម្ចាស់សួនទឹកលាក់បាំងព័ត៌មាន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.