ផ្ទះ ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ទំនងប្រើប្រាស់សារធាតុញៀនលើសកម្រិត យកដបស្រាវាយ អ្នករត់រ៉ឺម៉កកង់បី រងរបួសធ្ងន់

0

សៀមរាប: នៅវេលាម៉ោង ១ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១​ ខែតុលា ឆ្នាំ២០១៩ ជនបរទេសម្នាក់យកដបស្រាវាយអ្នករត់ម៉ូតូកង់បី បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ DOWNER JARED MARTIN ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅសណ្ឋាគារ Siem Reap Chilled Backpacker ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មានសារធាតុញៀន។
ជនរងគ្រោះមានឈ្មោះ អឿត សំណាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់រ៉ឺម៉កម៉ូតូកង់បី រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.