ផ្ទះ ព័ត៌មានជាតិ មន្ត្រីទាហានម...

មន្ត្រីទាហានម្នាក់ ប្រចណ្ឌប្រពន្ធ ផ្ទុះអាវុធបីគ្រាប់ ផ្អើលស្រុកសំពៅលូន

0

បាត់ដំបង: (ព័ត៌មានបឋម) លោកអធិការស្រុកសំពៅលូន បានប្រាប់ Post News ថា មានករណីផ្ទុះអាវុធចំនួន ៣គ្រាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង ៣០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យ មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាទាហាន មិនដឹងបម្រើការ នៅអង្គភាពណាទេ (ជាប្ដីជនរងគ្រោះ)។

មូលហេតុ៖ កើតរឿងប្រចណ្ឌ និងបង្កហិង្សាដាក់ប្រពន្ធ។

វត្ថុតាងដកហូតបាន៖
-អាវុធខ្លី១ដើម និងអាវុធវែង ១ដើម
-សំបកកាទុស្ត AK បីគ្រាប់

ករណីនេះ មិនមានមនុស្សរងរបួសនោះទេ គ្រាន់តែបាញ់បង្អើលមេឃប៉ុណ្ណោះ ភ្លាមៗផងដែរ ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងសួរនាំ បច្ចុប្បន្ន កំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.