ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ពី...

អាសូរណាស់! ពីរនាក់ប្ដីប្រពន្ធត្រូវរថយន្ត LEXUS RX300 បើកបុកពីក្រោយស្លាប់ភា្លមៗ

0

ព្រះសីហនុ: កាលពីវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ចំណោទអូរត្រាវ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក LEXUS RX300 មិនស្គាល់ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2M-6291 ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកម៉ូតូពីក្រោយ ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្លាប់ទាំងពីរនាក់មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយពេលកើតហេតុរថយន្តបើករត់បាត់ស្រមោល បន្សល់ទុកតែស្លាកលេខ កាំង និងសពជនរងគ្រោះនៅកន្លែងកើតហេតុ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.