ព័ត៌មានជាតិ

ករណីពលរដ្ឋ ១៣នាក់ ដែលពុលផ្សិត ត្រូវបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញអស់ហើយ

ព្រះសីហនុៈ កាលពីវេលាម៉ោង ១២យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋចំនួន ១៣នាក់ ក្នុងនោះមានខ្លះមួយគ្រួសារតែម្តង ដែលបានពុលផ្សិត ក្រោយយកផ្សិតព្រៃមកធ្វើជាអាហារ ហេតុការណ៍នេះកើតឡើងក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះទាំង ១៣នាក់ មានស្ត្រីចំនួន ៧នាក់៖
១.ឈ្មោះ សាន់ ហុង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ នន់ បឿន ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។
៣.ឈ្មោះ ហុង ង៉ែង ភេទស្រី អាយុ ២៥ ឆ្នាំជនជាតិខ្មែរ ។
៤.ឈ្មោះហុង តុក ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ។
៥.ឈ្មោះ ប៉ប់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ។
៦.ឈ្មោះ អែង សុខឃី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ។
៧.ឈ្មោះជយ័ ង៉ោល ភេទស្រី អាយុ ៣ឆ្នាំ។
៨.ឈ្មោះ នូ ចៅគុន ភេទស្រី អាយុ ៥ឆ្នាំ ទាំង ៨នាក់ ត្រូវជា កូន និងចៅ។
៩.ឈ្មោះ ឡូន ភេទស្រី ជនជាតិខ្មែរ។
១០.ឈ្មោះ ឧត្តម ភេទប្រុស ទាំងពីរនាក់ត្រូជាម្តាយកូន។
១១.ឈ្មោះ នន ឡឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ។
១២.ឈ្មោះ ផល ភេទស្រី ជនជាតិខ្មែរ និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ។

សូមបញ្ជាក់៖ ករណីខាងលើ សមត្ថកិច្ចបានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ អ្នកពុលផ្សិតទាំង ១៣នាក់ នោះ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញអស់ហើយ៕

មតិយោបល់