ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ និងរងយន្ត Lexus RX330 បណ្តាលឲ្យរងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាម នៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1C-2185 បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានឆ្លងផ្លូវបត់ឆ្វេងក្នុងបំណង ទិសដៅពីកើតទៅលិចវិញ ស្របពេលនោះក៏មានរថយន្ត lexus rx330 ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1863 មានទិសដៅពីកើតទៅលិច ស្របទិសបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅភ្នែកជំនាញចរាចរណ៍ខណ្ឌ នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ ៕

មតិយោបល់