A L T R O Z   N E W S

ខេត្តកំពង់ស្ពឺ

ជនជាតិ​បារាំង​និង​កូន​ទាំង​៤នាក់​​ដែល​ស្លាប់​នៅ​កំពង់ស្ពឺ​កាលពីឆ្នាំ ២០១១ជា​អំពើ​ឃាតកម្ម​

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ខ្មែរ និង​បារាំង​បាន​សន្និដ្ឋានថា...

ជិះ​ម៉ូតូ​លឿន​ពេក​បុក​រថយន្ដ​ពីក្រោយ​ដួល​បែកក្បាល​ស្លាប់​

រាជធានី​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី​០៩​ខែ​មេសា​ឆ្នាំ​២០១៤​នៅតាម​បណ្ដោយ​ផ្លុវ​លេខ​១៥១(​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ​)​ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង​សង្កាត់​សំរោង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​ បុរស​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​រថយន្ដ​ពីក្រោយ​នោះ​ឈ្មោះ​ង៉ែត​សម្បូរ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​បុខរ​បរជា​អ្នក​រក​ត្រី​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​កុក​វែង​ឃុំ​បន្ទាយ​មាស​ស្រុក​ចុង​ត្រង់​ខេត្ត​កំពត​។​ចំណែក​រថយន្ដ​ដែល​បុរសរងគ្រោះ​បាន​បើ​បុក​ពីក្រោយ​ហើយ​បាន​ស្លាប់​ភ្លាមៗ​នោះ​ម៉ាកហីយ៉ា​នដាយ​ពណ៌​ស​ប្រភេទ​រថយន្ដ​ក្លុប​មួយ​តោន​កន្លះ​ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន​២៩០៤​បើកបរ​ដោយ​ឈ្មោះ​ម៉ុត​ជី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទួល​រការ​ឃុំ​ចន្ទ​តា​សែន​ស្រុក​ឧត្តុង​ខេត្តកំពង់ស្ពឺ​។ ​បើ​តាម​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹងថាះ​មុនពេល​កើតហេតុ​រថយន្ដ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ដ​មួយគ្រឿង​ទៀត​បើកបរ​បញ្ច្រាសទិស​គ្នា​ពី​កើត​មក​លិច​ឃើញបែបនេះ​ដោយ​ផ្លូវ​តូប​ចង្អៀត​ផង​រថយន្ដ​ក៏​បាន​អែប​ខាង​ឈប់​ដើប្បី​អោយ​រថយន្ដ​ម្ខាង​ទៀត​ទៅ​ពេលនោះ​ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ័​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​1J8465​ម្នាក​ឯង​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មុន​ជាប់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​ពីក្រោយ​បណ្ដាលអោយ​ដួល​ម៉ូតូ​អូស​ប្រហែល​៥​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​ពេល​នោះ​រថយន្ដ​មិន​បាន​ឈប់​ទេ​បើក​ព្យាយាម​រត់គេច​ទៅ​ដល់​ភ្សា​ព្រែក​ព្នៅ​ទើប​សមត្ថកិច្ច​តាម​ចាប់បាន​។​ រថយន្ដ​នឹង​ម៉ូតូ​ត្រូវបាន​នគ​បាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាត្តិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

រ​​បាំ​ព្ល​យ​សួ​យ​

របាំព្លយសួយ គឺជារបាំប្រពៃណីដ៏ចំណាស់តែក៏ជារបាំដែលមានភាពរស់រវើកមួយ របស់បងប្អូនជនជាតិភាគតិចសួយ ដែលរស់នៅតំបន់ព្រៃភ្នំនាទឹកដីខេត្តកំពង់ស្ពឺ។...

តន្ត្រីទេសចរណ៍ អានឆ័រ ២០១២

តន្ត្រីអានឆ័រ ២០១២ បាន​វិលមកវិញហើយ ដែលលោកអ្នកអាចចូលរួមទ​​ស្សនាតន្ត្រី​ទេសចរណ៍...