កំពុងឈរនោមសុខៗ មិនទាន់លើកខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់
បាត់ដំបងៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលកំពុងជិះម៉ូតូសុខៗបានឈប់ម៉ូតូ ហើយទៅឈរនោមក្រោមដើមដូងពេលមេឃកំពុងតែមានភ្លៀងធ្លាក់ ក៏ត្រូវរន្ទះបាញ់ចំពីលើដើមដូងមកតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្របពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ គឺគេបានឃើញយុវជនម្នាក់បានជិះម៉ូតូទាំងកណ្តាលភ្លៀង ហើយបានមកឈប់សំចតម៉ូតូនៅក្បែរដើមដូងមួយត្រង់ចំណុចកើតហេតុខាងលើ ។ ភ្លាមៗនោះដែរ គេសង្គេតឃើញថា យុវជនរូបនោះ…