ព័ត៌មានជាតិ

អាវុធហត្ថខេត្តកំពង់ចាម ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះសំណាក់យីហោ វិថីថ្មី

កំពង់ចាម: យោងតាមផេករបស់ GRK News បានឲ្យដឹងថា នៅវេលាម៉ោង៧និង០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះសំណាក់យីហោវិថីថ្មី ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង។
ក្រោយពីធ្វើការស្ដាប់ចម្លើយជនសង្ស័យរួចនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃខែឆ្នាំដដែលនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមកម្លាំងជំនាញបន្តរធ្វើការឃាត់ខ្លួនបក្សពួក ចំនួន០៤នាក់ ទៀតនិងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់, ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់