ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្លេងបក្សីមួយប្រភេទ ពេលវាស្រែកច្រៀងស្តាប់ទៅដូចទារកយំ

សម្រាប់បុគ្គលិកនៅសួនសត្វ Taronga ក្នុងទីក្រុងស៊ីដនី រយៈពេលមួយខែចុងក្រោយនេះ ពួកគេជាច្រើនបានលឺសំលេងយំចម្លែកៗរបស់ក្មេងៗនៅក្នុងសួនសត្វ។

សម្លេងយំនេះស្តាប់ទៅដូចទារកយំ ទោះគ្មានទារកនៅក្បែរក៏ដោយ ហើយប្លែកជាងនេះទៅទៀត វាក៏លាន់ចេញពីខាងក្នុងទ្រុងបក្សីមួយប្រភេទផងដែរ។

ម្ចាស់សំឡេងនេះ ប្រាកដណាស់មិនមែនជាទារក ដែលជាប់ក្នុងរូងភ្នំនោះទេ វាជាសត្វដែលស្រដៀងនឹងសត្វលលក ។

ក្នុងករណីដែលសត្វបក្សីយំដូចជាទារកលោកស្រី Golebiowski ជឿជាក់ថា សត្វនេះអាចធ្វើត្រាប់តាមសម្លេងទារកបាន ដោយសារតែវាបានឮកូនរបស់អ្នកមកទស្សនាយំ ដូច្នេះសម្លេងណាដែលត្រូវនឹងវា វាក៏នឹងអាចធ្វើត្រាប់តាមបាន។

ប្រភេទបក្សីនេះ ជារឿយៗវាក៏ព្យាយាមធ្វើត្រាប់តាមសំឡេង ដែលវាបានឮម្តងហើយម្តងទៀត មុននឹងវាអាចដឹងថាសម្លេងណាដែលវាចូលចិត្ត (សម្លេងនេះហាក់ដូចវាច្រៀងលេង) ក្នុងករណីនេះហាក់ដូចជាវាចូលចិត្តសម្លេងក្មេងយំ ដូច្នេះវាក៏នឹង “ ធ្វើត្រាប់តាមបទពិសោធន៍ ” ដែលវាបានស្លាប់ឮ។

ទោះបីជាបក្សីនេះច្រៀងដូចជាក្មេងយំក៏ដោយ តែមនុស្សមួយចំនួនដែលមិនដឹងពួកគេក៏នឹងមានអារម្មណ៍ភ័យខ្លាច៕

មតិយោបល់