ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូស្កុពី ពាក់ស្លាកលេខភ្នំពេញ 1FR-7041 មួយគ្រឿង ពណ៌ក្រហម បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់