ព័ត៌មានជាតិ

Barcelona នឹងសាកល្បងខ្ចីជើង Sterling នៅក្នុងខែមករានាពេលខាងមុខនេះ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona ក្រោយបានបន្តបាត់បង់ខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមករដូវកាលនេះហាក់ដូចជាមិនទទួលបានភាពជោគជ័យនៅឡើយចំពោះតំបន់ប្រយុទ្ធជាពិសេសចុងក្រោយនេះចាញ់ Bayern Munich នៅក្នុងទឹកដីខ្លួនឯងទាំងដែលមិនមានគ្រាប់បាល់បញ្ចូលទីសូម្បីបាល់ចំគោលដៅទៀតផង។

បញ្ហាតំបន់ប្រយុទ្ធនឹងក្លាយទៅជាការដោះស្រាយចំបងរបស់ក្លឹបនៅក្នុងរដូវកាលដោះដូរខាងមុខជាពិសេសខែមករានេះដែលក្នុងនោះគេជឿជាក់ថាក្លឹបបានសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់របស់អង់គ្លេសដើម្បីជួយក្លឹបនៅពាក់កណ្តាលរដូវកាលនេះ។

The Goal ជឿជាក់ថា Raheem Sterling គឺបានក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបសម្រាប់ការទិញលក់កីឡាករនៅខែមករានេះប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះខណៈដែលក្លឹបមានវត្តមានរបស់ Sergio Aguero ទៅហើយក្តី៕

មតិយោបល់