ព័ត៌មានជាតិ

នារីជួញដូរគ្រឿងញៀនសកម្មម្នាក់ឈ្មោះ ជា អាហ្វីនី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅដីផ្នូរខ្មោច

ភ្នំពេញ: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ សហការជាមួយជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់បង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចដើមត្នោត ដីផ្នូខ្មោច ស្ថិតនៅ ផ្លូវលំ ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យជួញដូរគ្រឿងញៀនសកម្មម្នាក់ឈ្មោះ ជា អាហ្វីនី ភេទស្រី អាយុ១៩ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ១១កញ្ចប់ (តូច) ។

បច្ចុបប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់