មន្ត្រីជំនាញដកហូតទំនិញខូចគុណភាព ចំនួន១១៧.៥៩ គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការពារសុខភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងដកហូត ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១១៧.៥៩ គីឡូក្រាម នៅចំណុច ភូមិសាលាខ្មែរ រហូតដល់ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទំនិញមិនប្រក្រតីទាំងនោះរួមមាន ភេសជ្ជៈកំប៉ុងចម្រុះ នំចម្រុះ និងគ្រឿងឧបភោគបរិភោគកំប៉ុង/កញ្ចប់ ជាដើម ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *