A L T R O Z   N E W S

រ៉ឺម៉កដឹកបន្លែបុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ស្លាប់គួរន្ធត់

ភ្នំពេញៈបុរសម្នាក់បានបោកក្បាលស្លាប់យ៉ាងអាណោចអធ័មបន្ទាប់ជិះម៉ូតូសុខៗត្រូវរ៉ឺម៉កដឹកបន្លែបើកវ៉ាជែងជ្រុលមកបុកទាំងកំរោល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរិ៍ទី៣០ខែវិឆ្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងភូមិក្រាំងស្វាយសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ សពជនរងគ្រោះមានឈ្មោះព្រុំស៊ីដេតភេទប្រុសអាយុ៣១ឆ្នាំមានស្រុកកំនើតភូមិរលួសឃុំតាំងយ៉ាបស្រុកព្រៃកប្បាស់ខេត្តតាកែវ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេឃើញបុរសម្នាក់បើករ៉ឺម៉កដឹកបន្លែពាក់ស្លាកលេខភ្នំពេញ1CQ 2913 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានបើកវ៉ាជែងចូលចំណីខាងម៉ូតូឌ្រីមសង់០១៤ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1CD 6123...

ម៉ូតូឌ្រីមសង់២គ្រឿងបុកពេញទំហឹងខ្ទាតទៅបះម៉ូតូនិចមួយគ្រឿងទៀតបណ្ដាលស្លាប់ម្នាក់និងបីនាក់ទៀតរបួសធ្ងន់ស្រាល

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយម៉ូតូ២គ្រឿងបានពន្លះគ្នាពេញទំហឹង ហើយខ្ទាតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង...