ព័ត៌មានជាតិ

រ៉ឺម៉កដឹកបន្លែបុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ស្លាប់គួរន្ធត់

ភ្នំពេញ:បុរសម្នាក់បានបោកក្បាលស្លាប់យ៉ាងអាណោចអធ័មបន្ទាប់ជិះម៉ូតូសុខៗត្រូវរ៉ឺម៉កដឹកបន្លែបើកវ៉ាជែងជ្រុលមកបុកទាំងកម្រោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរិ៍ទី៣០ខែវិឆ្ឆិកាឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងភូមិក្រាំងស្វាយសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។
សពជនរងគ្រោះមានឈ្មោះព្រុំស៊ីដេតភេទប្រុសអាយុ៣១ឆ្នាំមានស្រុកកំណើតភូមិរលួសឃុំតាំងយ៉ាបស្រុកព្រៃកប្បាស់ខេត្តតាកែវ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេឃើញបុរសម្នាក់បើករ៉ឺម៉កដឹកបន្លែពាក់ស្លាកលេខភ្នំពេញ1CQ 2913 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានបើកវ៉ាជែងចូលចំណីខាងម៉ូតូឌ្រីមសង់០១៤ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1CD 6123 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលបោកក្បាលស្លាប់ភ្លាមៗ។ចំណែកម្ចាស់រ៉ឺម៉កត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញវាស់វែងយករ៉ឺម៉កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោបណ្តោះអាសន្នដើម្បីប្រគល់ជូនជំនាញដោះស្រាយតាមផ្លូវច្បាប់។
ដោកឡែកសពរងគ្រោះខាងលើក្រោយពីធ្វើកំណត់រួចសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់