ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្នុងពិភពលោកតែមួយ តែខ្សែជីវិតផ្សេងគ្នា!

យេម៉ែនៈ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វប្រចាំប្រទេសយេម៉ែន បានឲ្យដឹងថា កុមារ
យ៉ាងហោចណាស់ ៤៦២.០០០នាក់ កំពុងទទួលរងបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ
និង ២,២លាននាក់ផ្សេងទៀត កំពុងត្រូវការការថែទាំងបន្ថែម។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងរបាយការណ៍អង្គការយូនីសេហ្វ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា រាល់១០នាទីម្ដង កុមារម្នាក់បានស្លាប់ ដោយសារតែកង្វះអាហារូបត្ថម្ភ កើតជំងឺរាគរូស និងការរលាកផ្លូវដង្ហើមជាដើម ក្នុងប្រទេសយេម៉ែន។

កត្តាកង្វះអាហារូបត្ថម្ភ គឺជាមូលហេតុចម្បងដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានកុមារស្លាប់ នៅក្រោមអាយុប្រាំឆ្នាំ ហើយកុមារខ្លះទៀត មានទំងន់ស្រាលខ្លាំង កម្ពស់ទាប និងទន់ខ្សោយផ្នែកឆ្អឹង។

បច្ចុប្បន្នអង្គការសហប្រជាជាតិ កំពុងសហការជាមួយនិងរដ្ឋាភិបាលយេម៉ែន ដើម្បីដោះស្រាយលើបញ្ហានេះ៕

មតិយោបល់