ព័ត៌មានជាតិ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី បង្កប់ការជក់គ្រឿងញៀន ឃាត់ខ្លួន៦នាក់

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ឃាត់មនុស្សប្រុសស្រីចំនួន៦នាក់ ម៉ូតូចំនួន២គ្រឿង។ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះដែរ គឺធ្វើឡើងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋនិងអាណាព្យាបាល ដែលបានរាយការណ៍ បន្ទាប់ពីបានទីតាំងទាំងនេះ បានពង្វក់កូនរបស់ពួកគាត់ឲ្យភ្លេចសាលាមិនចូលផ្ទះ ហើយខ្លះចេះលួចទ្រព្យសម្បត្ដិ លុយកាក់ ក្នុងផ្ទះយកមកលេង ហ្គេមនេះទៀតផង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះបើកហ្គេមបាញ់ត្រីខុសច្បាប់ក្នុងខណ្ឌពោធិ៍សែនជ័យ មានសរុបមិនតិចជាង១០កន្លែងទេ ដោយឡែកពេលចុះត្រួតពិនិត្យទីតាំងខាងលើអាជ្ញាធរខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ ទូហ្គេមបាញ់ត្រី២ទូ, ម៉ូតូ២គ្រឿង, ថ្នាំញៀនមួយកញ្ចប់, កៅអី២០ ,កង្ហា១ ,ធុងទឹកកក១, ទឹកសុទ្ធ២យួរ និងសម្ភារៈប្រើប្រាស់មួយចំនួន។

ក្រោយពេលបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ មនុស្សទាំង៦នាក់ត្រូវបាននាំខ្លួនទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការអប់រំ រីឯទូរហ្គេមយកទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យរង់ចាំការសម្រេចនៅពេលក្រោយ៕

https://youtu.be/alhHWns5nHY

មតិយោបល់