ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំពិភពលោករួមគ្នាស្នើសុំឲ្យមានការកែលម្អស្ថានភាពមនុស្សជាសកល

ពិភពលោក: មេដឹកនាំពិភពលោកទាំងអស់រួមគ្នា បានស្នើសុំលោកប្រធាន អង្គការសហប្រជាជាតិ ប៉ាន់គីមូន សម្រាប់ការកែលម្អស្ថានភាពមនុស្សជា សកល តាមរយៈការការពារបញ្ហាជម្លោះនិងដំណោះស្រាយក្នុងកិច្ចប្រជុំ កំពូលពិភពលោកមនុស្សជាតិ ដែលកំពុងបន្តប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ និង២៤ ខែឧសភានេះ។

ការអំពាវនាវនេះផងដែរ ដើម្បីជម្រុញឱ្យការផ្តល់ហិរញ្ញវត្ថុល្អប្រសើរជាងមុន នៃលក្ខខណ្ឌ ក្នុងការកាត់បន្ថយជនដែលងាយរងគ្រោះនិងតម្រូវការសម្រាប់ ការផ្តល់ជំនួយរបស់មនុស្សនោះ។

នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលមនុស្សជាតិនេះ ពួកមេដឹកនាំពិភពលោក ទាំងអស់បានពិភាក្សាអំពីការបង្ការជម្លោះ ការផ្តល់ហិរញ្ញប្បទានមនុស្ស ជំនួយដល់អ្នកដែលងាយរងគ្រោះនិងវិធីដើម្បីកាត់បន្ថយតម្រូវការសម្រាប់ការផ្តល់ជំនួយនេះនៅឯកិច្ចប្រជុំតុមូល។

កិច្ចប្រជុំកំពូលដែលគាំទ្រដោយអង្គការសហប្រជាជាតិជាលើកដំបូងរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ដែលមានអ្នកចូលរួមចំនួន ៥.២០០នាក់ រួមទាំង ប្រមុខរដ្ឋ ៦៥រូប និងប្រមុខរដ្ឋាភិបាលនិងតំណាងមកពីវិស័យសាធារណៈនិងវិស័យឯកជន។

ជម្លោះហិង្សាជាហេតុផលសំខាន់ ដែលកិច្ចប្រជុំនេះត្រូវបានស្នើឡើង បានកើនឡើង ៦០០ភាគរយ ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ រហូតដល់ទឹកប្រាក់ជាង២០ពាន់លានដុល្លារមេរិកនៅថ្ងៃនេះ។ សហរដ្ឋអាមេរិក គួរតែស្វែងរកមូលនិធិ ដើម្បីបង្កើនដោយ ៣០ ភាគរយនិងជនភៀសខ្លួននៅទូទាំងពិភពលោកកើនឡើងទ្វេដង ដែលបានផ្តល់ការតាំងទីលំនៅប្រទេសទីបី៕

president_forum_230516_1

មតិយោបល់